Vilac Plus Cambodia Co., Ltd.
#14, St. 315, Boeung Kak 1
Khan Toul Kok
Phnom Penh, Cambodia
+855 92 477 715
+855 92 834 908
+855 16 885 561
E-mail: direction@vilacplus.eu
robert@vilacplus.eu
www.vilacplus.eu

VISITOR No.:



ការធ្វើតេស្ត KRL

ការវិភាគសមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់ Vilac Plus® Phyto-Probiotic Drink ការធ្វើតេស្ដពិសោធន៍ ដើម្បីធ្វើការវាយតម្លៃសក្ដា នុពលទូទៅសម្រាប់ការការពារប្រឆាំងនឹងរ៉ាឌីកាល់សេរី Kirial International, Couternon, ប្រទេសបារាំង - មន្ទីរពិសោធន៍ SPIRAL ប្រកាសនីយបត្រតក្កកម្ម ៖
FR patent 2.642.526 ប្រកាសនីយបត្រតក្កកម្មសហរដ្ឋអាមេរិក ៥១៣៥៨៥០ របាយការណ៍លេខ ០៦០៧០០២ ។

ប្រសិទ្ធភាពប្រឆាំងរ៉ាឌីកាល់សេរីនៃ Vilac Plus

សេចក្ដីសង្ខេប និងសន្និដ្ឋាន

លទ្ធផលរបស់យើងបង្ហាញថា  the Phyto-Probiotic Drink Vilac Plus  នៅក្នុងមជ្ឈដ្ឋានប្រឌិត ផ្ដល់នូវសមត្ថភាពប្រឆាំងអុកស៊ីតកម្ម យ៉ាងសំខាន់ ដែលកើនឡើងជាមួយ នឹង ចំនួន ដូសនៃផលិតផល រហូតដល់មានកំហាប់ ៥០% ក្នុងមួយលីត្រនៃសារធាតុ ប្រតិកម្ម ។

នៅក្នុងកម្រិតកំហាប់ ៥០ មីលីលីត្រក្នុងមួយលីត្រ ភេសជ្ជៈនេះបង្កើនការទប់ទល់ របស់ឈាមប្រឆាំងការរុករានរបស់រ៉ាឌីកាល់សេរី រហូត ដល់ ២៧៧,២២% ។ ការកើនឡើង ៣,៨ ដង នៅក្នុងការទប់ទល់របស់ឈាម ដែលបង្ក ឡើងដោយផលិតផល បង្ហាញអំពីប្រសិទ្ធភាព ប្រឆាំងនឹងរ៉ាឌីកាល់ ដែល ស្មើនឹង ៥៧៧,៤៥ µmoles នៃ Trolox ® ឬ ៣២០,៩២ µmoles នៃអាស៊ីត ហ្គាលិកក្នុងមួយលីត្រ នៃសារធាតុប្រតិកម្ម ។ តាមរយៈនេះ ភេសជ្ជៈ Vilac plus ចំណុះ ៥០ មីលីលីត្រ មានសកម្មភាពប្រឆាំងអុកស៊ីតកម្ម ដែលស្មើនឹង ៥៥៧ µmoles នៃ Trolox® ៣២១ µmoles នៃអាស៊ីតហ្គាលិក ។

Philippe DURAND និង Michel PROST

 


ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ

ការសិក្សានៅក្នុងមជ្ឈដ្ឋានប្រឌិតនៃ  the Vilac Plus® Phyto-Probiotic Drink G716/45 ទៅលើមហារីក ដំណាក់កាល IIIB និង IV ។
កម្មវិធីព្យាបាលមហារីកថ្មី ៖ ការព្យាបាលដោយកាំរស្មី  + Vilac Plus®

ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ ដែលធ្វើឡើងនៅឯមន្ទីរពេទ្យ Srinagarind Public Hospital  មហាវិទ្យាល័យឱសថ សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ត្រូវបានបោះពុម្ពនៅក្នុងទិន្នានុប្បវត្ដិអាស៊ានស្ដីពីវិទ្យុព្យាបាល (The Asean Journal of Radiology)

ការសាកល្បងផ្នែកវេជ្ជសាស្ដ្រដែលមានការត្រួតពិនិត្យត្រឹមត្រូវ អនុលោមតាមស្ដង់ដារនៃ សេចក្ដីប្រកាសក្រុងហែលស៊ីងគី (Helsinki ) (ឯកសារយោង ៖ សៀវភៅវេជ្ជសាស្ដ្រចក្រភព អង់គ្លេស BMJ 1964: 2: 177) ។

សូមកុំស្ទាក់ស្ទើរក្នុងការ ទាក់ទងមកយើងខ្ញុំ  សម្រាប់ព័ត៌មានបន្ថែម ។

 


ដុះសាច់ក្នុងខួរក្បាល - ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ

ការវាយតម្លៃប្រសិទ្ធភាពរបស់ផលិតផល  the Vilac Plus® Phyto-Probiotic Drink G716/45 លើមហារីកដំណាក់កាល IIIB និង IV ។

ការព្យាបាលរោគសញ្ញានៃជំងឺsubependymal oligodendroglioma ដំណាក់កាលចុងក្រោយ ដោយប្រើការព្យាបាលដោយកាំរស្មីអ៊ិច រួមជាមួយនឹងឱសថបុរាណថៃ ជាការព្យាបាលគាំទ្របន្ថែម
ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ HE480745 ត្រូវបានធ្វើឡើងនៅឯមន្ទីរពេទ្យ Srinagarind Public Hospital  មហាវិទ្យាល័យ ឱសថសាស្ដ្រ សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិន្នានុប្បវត្ដិអាស៊ានស្ដីពីវិទ្យុព្យាបាល (The Asean Journal of Radiology) ខែកញ្ញា - ធ្នូ ឆ្នាំ២០០៦ ។

សេចក្ដីសង្ខេប

វត្ថុបំណង

ដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពគាំទ្រនៃឱសថបុរាណថៃ  Vilac Plus  ដែលបំពេញ បន្ថែមរហូតដល់កម្រិតស្ដង់ដារនៃការព្យាបាល រោគសញ្ញាដោយកាំរស្មីអ៊ិច បើ ប្រៀបធៀបជាមួយនឹងការគ្រប់គ្រងពីអតីតកាលពីរបាយការណ៍អក្សរសាស្ដ្រស្ដីពីជំងឺ subependymal oligodendrogliomas ។

វិធីសាស្ដ្រ

ជំងឺ subependymal oligodendroglioma ដំណាក់កាលចុងក្រោយ ចំពោះក្មេងប្រុស អាយុ ១៤ ឆ្នាំ ដែលកំពុងទទួលការព្យាបាលរោគសញ្ញាដោយកាំរស្មីអ៊ិច ព្រមជាមួយ នឹងឱសថ បុរាណថៃ ( Vilac Plus ) ជាការព្យាបាលគាំទ្របន្ថែម ។

លទ្ធផល

លទ្ធផលបានបង្ហាញអោយឃើញនូវការឆ្លើយតបពេញលេញនូវជំងឺ subependymal oligodendroglioma ដំណាក់កាលចុង ក្រោយ ។

អ្នកជំងឺបង្ហាញថាមានសុខភាពល្អរហូតមកដល់បច្ចុប្បន្ននេះ គឺ ៤៣ ខែក្រោយការធ្វើ រោគវិនិច្ឆ័យ និងចាប់ផ្ដើមការព្យាបាល ។ បន្ថែមពីលើនេះទៀត ក៏មិនមានការវិវត្ដន៍ ចំពោះជំងឺទឹកនោមផ្អែមប្រភេទ diabetes insipidus និងនៅតែរស់រានមានជីវិត ជាមួយ ស្ថានភាពសុខភាព ១០០% នៃជំងឺ Karnofsky ។ បច្ចុប្បន្ន ពេលវេលាតាមដានមាន ចំនួន ៤៣ ខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលលើកដំបូង (ការវះកាត់ លលាដ៍ និងជីវជាលិកាសាស្ដ្រដុះសាច់) ។

សន្និដ្ឋាន

លទ្ធផលនៃការព្យាបាលដោយកាំរស្មីអ៊ិចទៅលើជំងឺ subependymal oligodendrogrlioma ដំណាក់កាលចុងក្រោយដោយ ប្រើប្រាស់ឱសថបុរាណថៃ ជាការព្យាបាលជំនួយបន្ថែម មានភាពជាទីពេញចិត្ដចំពោះគុណភាពល្អនៃជីវិត ។ ទម្រង់នៃការរួមបញ្ចូល គ្នានៃការព្យាបាលនេះបានផ្ដល់នូវការព្យាបាល ប្រកបដោយប្រសិទ្ធភាព និងចំណាយតិចតួច ដែលអាចបញ្ជាក់អះអាងចំពោះ ទស្សនៈ នៃវិធីសាស្ដ្របំពេញបន្ថែមលើការព្យាបាលជំងឺមហារីក ។

វេជ្ជបណ្ឌិត Montien PESEE បណ្ឌិត Wichit KIRDPON វេជ្ជបណ្ឌិត Anucha PUAPAIROJ វេជ្ជបណ្ឌិត Sukachart KIRDPON និងវេជ្ជបណ្ឌិត Pongsiri PRATHNADI

 


មហារីកសួត - ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ

ការវាយតម្លៃប្រសិទ្ធភាពរបស់ផលិតផល  the Vilac Plus® Phyto-Probiotic Drink G716/45 លើមហារីកដំណាក់កាល IIIB និង IV ។
ការព្យាបាលរោគសញ្ញានៃជំងឺ subependymal oligodendroglioma ដំណាក់កាលចុងក្រោយ ដោយប្រើការព្យាបាលដោយកាំរស្មីអ៊ិច រួមជាមួយនឹងឱសថបុរាណថៃ ជាការព្យាបាលគាំទ្របន្ថែម
ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ HE480745 ត្រូវបានធ្វើឡើងនៅឯមន្ទីរពេទ្យ Srinagarind Public Hospital  មហាវិទ្យាល័យ ឱសថសាស្ដ្រ សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ  ។ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិន្នានុប្បវត្ដិអាស៊ានស្ដីពីវិទ្យុព្យាបាល (The Asean Journal of Radiology) ខែកញ្ញា - ធ្នូ ឆ្នាំ២០០៦ ។

សេចក្ដីសង្ខេប

វត្ថុបំណង

ដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពគាំទ្រនៃ ឱសថបុរាណថៃ Vilac Plus (G716/45)  លើការព្យាបាលដោយកាំរស្មីអ៊ិច រោគសញ្ញា ចំពោះមហារីកសួត នៅក្នុងដំណាក់កាល ចុងក្រោយ IIIB-IV បើប្រៀបធៀបជាមួយនឹងការគ្រប់គ្រងពីអតីតកាលពីរបាយការណ៍ អក្សរសាស្ដ្រ ។

អ្នកជំងឺ និងវិធីសាស្ដ្រ

អ្នកជំងឺចំនួន ១៣ នាក់ដែលមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ IIIB-IV ជាមួយនឹងស្ថានភាពសុខភាពខ្សោយ ត្រូវបានទទួល ការព្យាបាលរោគសញ្ញាដោយ កាំរស្មីអ៊ិច បន្ថែមជាមួយនឹង សូលុយល្យុងថ្នាំប៉ូវ កម្លាំងឱសថបុរាណថៃ (Vilac Plus G716/45)  ។  

លទ្ធផល

អ្នកជំងឺចំនួន ១៣ នាក់ (ប្រុស ៨ នាក់ និងស្រី ៥ នាក់) ដែលមានជំងឺមហារីកសួត ដំណាក់កាលចុងក្រោយជាមួយនឹងស្ថានភាព សុខភាពខ្សោយ ករណីដំណាក់កាល IIIB 11 ករណីដំណាក់កាល IV 2 ។ អាយុមធ្យម ៦៦ ឆ្នាំ (ពីអាយុ ៤៤,៤-៨៣ ឆ្នាំ) ។ ការធ្វើរោគ វិនិច្ឆ័យតាមរោគសាស្ដ្រ មានករណីដំបៅមហារីកកោសិការាងស្រកាចំនួន ៥ ករណី ២ ករណីជាមហារីកក្រពេញ (adenocarcinoma) និង ៤ ករណីជាជំងឺមហារីកសួត ដំណាក់កាលចុងក្រោយផ្នែកវេជ្ជសាស្ដ្រ ដូចបញ្ជាក់ដោយការស្គេនទ្រូង / ថតកាំរស្មី អ៊ិចដោយកុំព្យូទ័រ ។ លទ្ធផលនៃការព្យាបាលពី ៤-៦ សប្ដាហ៍ ក្រោយការព្យាបាល បានបង្ហាញអោយឃើញថា ៧៦,៩២% (១០/១៣ ករណី) មានការប្រសើរឡើងផ្នែក វេជ្ជសាស្ដ្រ និង ២៣,០៨% (៣/១៣ ករណី)មានស្ថិរភាពផ្នែកវេជ្ជសាស្ដ្រ ។ អត្រាឆ្លើយ តបទូទៅ គឺ ៤៦,១៥% (៦/១៣) មានការឆ្លើយតបដោយផ្នែក ហើយ ៥៣,៨៥% (៧/១៣ ករណី) បានបង្ហាញស្ថិរភាព នៃជំងឺ ។ បែបផែននៃភាពបរាជ័យ ត្រូវបានរកឃើញថាមាន ការវិវត្ដន៍នៅត្រង់កន្លែង ដោយ ៤៦,១៥% (៦/១៣) មានការវិវត្ដន៍នៅត្រង់កន្លែងចម្បង ៣០,៧៧% (៤/១៣ ករណី) មានការវិវត្ដន៍នៅត្រង់កន្លែងជុំរិញ និង ២៣,០៨% (៣/១៣ ករណី) មានការវិវត្ដន៍នៅត្រង់កន្លែងជុំវិញ ដោយមានការរីករាលដាលទៅកាន់កន្លែង ដទៃផ្សេងទៀត ។ ពេលវេលាតាមដានមធ្យម មានរយៈពេលចំនួន ១៨ ខែ (មានចាប់ពី ៧-៥០ ខែ) ។ អត្រាទទួលបានផលប្រយោជន៍ផ្នែកវេជ្ជសាស្ដ្រ ត្រូវបានវាយតម្លៃនៅ ≤ ១៥ ខែ គឺ ៧២,៧២% ។ ប៉ុន្ដែការវិភាគរយៈពេលរស់រានមានជីវិតមធ្យម មិនតម្រូវអោយមានការ តាមដាន និងការវាយតម្លៃលម្អិត បន្ថែមទៀតឡើយ ។

សន្និដ្ឋាន

លទ្ធផលនៃការសិក្សានេះនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់គុណភាពជីវិត និងគួរអោយចង់បាន ដោយសារតែវាមានតម្លៃថោក សមរម្យសម្រាប់ការប្រើប្រាស់ ជាជំនួយបន្ថែមសម្រាប់ការព្យាបាលដោយកាំរស្មីអ៊ិច ។ វេជ្ជបណ្ឌិត Montien PESEE បណ្ឌិត Wichit KIRDPON វេជ្ជបណ្ឌិត Anucha PUAPAIROJ វេជ្ជបណ្ឌិត Sukachart KIRDPON និង វេជ្ជបណ្ឌិត Pongsiri PRATHNADI

 


ជំងឺមហារីកកស្បូន - ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ

ការវាយតម្លៃប្រសិទ្ធភាពរបស់ផលិតផល  the Vilac Plus® Phyto-Probiotic Drink G716/45 លើមហារីកដំណាក់កាល IIIB និង IV ។
ការព្យាបាលរោគសញ្ញាចំពោះជំងឹមហារីកកស្បូនដំណាក់កាលចុងក្រោយ ដោយប្រើការ ព្យាបាលដោយកាំរស្មីអ៊ិច រួមជាមួយនឹងឱសថបុរាណថៃ ជាការព្យាបាលគាំទ្របន្ថែម

ការសាកល្បងផ្នែកវេជ្ជសាស្ដ្រ HE480745 ត្រូវបានធ្វើឡើងនៅឯមន្ទីរពេទ្យ Srinagarind Public Hospital  មហាវិទ្យាល័យ ឱសថសាស្ដ្រ សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ  ។ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិន្នានុប្បវត្ដិអាស៊ានស្ដីពីវិទ្យុព្យាបាល (The Asean Journal of Radiology) ខែកញ្ញា - ធ្នូ ឆ្នាំ២០០៧ ។

សេចក្ដីសង្ខេប

វត្ថុបំណង

នៅក្នុងអំឡុងខែមីនា ឆ្នាំ២០០៣ រហូតដល់ខែមិថុនា ឆ្នាំ២០០៥ ។ អ្នកជំងឺចំនួន ៣០ នាក់ដែលមានជំងឺមហារីកកស្បូនដំណាក់កាល ចុងក្រោយ ដំណាក់កាល IIIB-IV ជាមួយនឹងស្ថានភាពសុខភាពខ្សោយ បានទទួលការព្យាបាលរោគសញ្ញាដោយកាំរស្មីអ៊ិច  ជាជំនួយ ជាមួយ  សូលុយស្យុងថ្នាំប៉ូវកម្លាំងឱសថបុរាណថៃ (Vilac Plus G716/45)  ។ ចំនួនប្រើប្រចាំថ្ងៃ ១៥-៣០ មីលីលីត្រ ញ៉ាំតាម មាត់មួយថ្ងៃបីដង ទុកជាការព្យាបាលគាំទ្របន្ថែម ។

លទ្ធផល

មានករណីចំនួន ៣០ ដែលអ្នកជំងឺដែលមានជំងឺមហារីកកស្បូនដំណាក់កាលចុងក្រោយ ដំណាក់កាល IIIB-IV ជាមួយនឹង ស្ថានភាពសុខភាពខ្សោយ អាយុមធ្យមនៅក្នុង ដំណាក់កាល IIIB IVA IVB គឺអាយុ ៥០ ឆ្នាំ (ចាប់ពី ៤១-៧៣ ឆ្នាំ) ៥០,៥ ឆ្នាំ (អាយុ ៤៥ និង ៥៨ ឆ្នាំ ) អាយុ ៦៩ ឆ្នាំ (អាយុ ៦៧ និង ៧១ ឆ្នាំ ) ។ ការវិភាគបានធ្វើការចាត់ ចំណាត់ថ្នាក់ និងដំណើរការលើ ដំណាក់កាល IIIB IVA IVA ជាមួយនឹងជំងឺមហារីក ប្លោកនោម និង IVB បានរាយការណ៍នូវចំនួនប្រហាក់ប្រហែលគ្នាលើករណី / អ្នកជំងឺសរុប (ភាគរយ) មានចំនួន ២៥/៣០ (៨៣,៣៣%) ចំនួន ២/៣០ (៦,៦៧%) ចំនួន ១/៣០ (៣,៣៣%) និងចំនួន ២/៣០ (៦,៦៧%) ។ ទំហំសាច់ដុះមធ្យមសម្រាប់ដំណាក់កាល IIIB IVA និង IVB គឺ ៥ cm (ចាប់ ២-១០ cm) ៥ cm (៤,៦ cm) និង ៤ cm (២,៦ cm) ។  ការកំណត់អត្ដសញ្ញាណតាមរោគសាស្ដ្រត្រូវបានកំណត់ចំណាត់ថ្នាក់ ជាមហារីក កោសិការាង ស្រកា (squamous cell carcinomas) ២១/៣០ (៧០,០០%) មហារីកក្រពេញ (adenocarcinomas) ៧/៣០ (២៣,៣៣%) ដំបៅមហារីកកោសិកាតូច ១/៣០ ករណី (៣,៣៣%) និងដំណាក់កាលវេជ្ជសាស្ដ្រ ១/៣០ ករណី (៣,៣៣%) ។ ពេលវេលា មធ្យមរវាងការព្យាបាល ដោយកាំរស្មីអ៊ិច និង brachtytherapy មានចំនួន ២២ ថ្ងៃ (ចាប់ពី ៧-៤១ ថ្ងៃ) ។

ជាលទ្ធផល ៨៤% នៃករណីដំណាក់កាល IIIB បានឆ្លងកាត់ចន្លោះពេលយូរលើសពី ២ សប្ដាហ៍នៃចន្លោះពេលរវាងការព្យាបាលដោយកាំរស្មីអ៊ិច និង brachtytherapy ក្នុងខណៈពេលដែលករណីដទៃផ្សេងទៀត (១៦%) ទទួលបានចន្លោះពេលវេលាដ៏ ល្អប្រសើរបំផុតនៃការ ព្យាបាល ។ ការឆ្លើយតបតបទាំងស្រុងបឋម និងការឆ្លើយតប ដោយផ្នែក បន្ទាប់ពីរយៈពេល ៤-៦ សប្ដាហ៍នៃការព្យាបាលដោយ កាំរស្មីអ៊ិច មានចំនួន ៨៤% និង ១៦% ។ បែបផែននៃការបរាជ័យនៅក្នុងដំណាក់កាល IIIV បានបង្ហាញអោយ ឃើញចំនួន ១៦% ជាមួយជំងឺឆ្អឹងត្រគាកសំណល់ (< ៦ ខែ) ចំនួន ៣% ជាមួយនឹងការ កើតឡើងម្ដងទៀតបណ្ដាលមកពីឆ្អឹងត្រគាកនៅត្រង់កន្លែង (> ៦ ខែ) និងចំនួន ៤% ជាមួយនឹងការរីករាលដាលទៅកាន់កន្លែងដទៃផ្សេងទៀត ។ រយៈពេលតាមដានមធ្យម នៅក្នុង ដំណាក់កាល IIIB មានចំនួន ២២ ខែ (ចាប់ពី ២-៤៨ ខែ) ។  ភាពស្មុគស្មាញ នៃវិទ្យុសកម្មទាបដែលត្រូវបានកត់សម្គាល់នៅក្នុងជំងឺរលាកចុង ពោះវៀនធំធ្ងន់ធ្ងរ ដោយសារវិទ្យុសកម្ម (កម្រិត ៣) ត្រូវបានរកឃើញថាមានចំនួន ៣,៣៣% ។

វាជាលទ្ធផលគួរអោយកត់សម្គាល់នៅក្នុងកម្រិត NIM/Cr ដែលបានធ្លាក់ចុះ ចំពោះអ្នក ជំងឺមហារីកកស្បូនជាមួយនឹងអ្នកជំងឺ ខ្សោយតម្រងនោម / ខូចតម្រងនោមរ៉ាំរ៉ៃ ដែលត្រូវបានព្យាបាលដោយការព្យាបាលដោយកាំរស្មីអ៊ិច និងសូលុយស្យុងថ្នាំប៉ូវ ឱសថបុរាណ ថៃ ជាការព្យាបាលគាំទ្របន្ថែមមួយ ត្រូវបានអង្កេតតាមដានចំនួនពីរ ករណីនៃដំណាក់កាល IIIB និងមួយករណីនៃដំណាក់កាល IVA ដោយគ្មានអន្ដរាគមន៍ វះកាត់ ឬការលាងឈាម (hemodialysis) ឡើយ ។

សន្និដ្ឋាន

ការសិក្សាបឋមរបស់យើងនៅក្នុងការព្យាបាលករណី ដំណាក់កាលចុងក្រោយនៃជំងឺ មហារីកកស្បូន (Ca. Cervix) ជាមួយនឹងការ ព្យាបាលដោយកាំរស្មីអ៊ិច និងឱសថ បុរាណថៃបានបង្ហាញបញ្ជាក់នូវភ័ស្ដុតាង នៃការកើតឡើងវិញម្ដងទៀតដំណាក់កាល ដំបូងរបស់ដុំ សាច់ដុះជាមួយនឹងការបាត់ក្លិននៃការធ្លាក់សក្នុងអត្រាខ្ពស់រហូតដល់ ៨៤% ជាមួយនឹងកម្រិតទាបនៃការកើតឡើងម្ដងទៀតនៃជំងឺ ក្រគាកនៅត្រង់កន្លែង ការសាយ ភាយកន្លែងឈឺចាប់មានកម្រិតទាប និងអត្រាទាបនៃបញ្ហាបណ្ដាលមកពីវិទ្យុសកម្ម ។ ប៉ុន្ដែការសិក្សា មានកម្រិតចំពោះចំនួនករណី និងរយៈពេលតាមដានខ្លី ។ ជាងនេះ ទៅទៀត ទម្រង់នៃការព្យាបាលនេះបានបង្ហាញអោយឃើញនូវ អត្ថប្រយោជន៍ចំពោះ ការធ្លាក់ ចុះនៃកម្រិត BUN/Cr នៅក្នុងករណីមួយចំនួននៃដំណាក់កាល III B-IV ចុងក្រោយ ដោយកន្លែង ទាំងនេះ លើការខូចតម្រងនោមរ៉ាំរ៉ៃដែលបណ្ដាលមកពីការស្ទះបំពង់ ទឹកនោមរ៉ាំរ៉ៃ បណ្ដាលមកពីការរីករាលដាលទៅផ្នែកម្ខាងទៀត នៃមហារីកសង្កត់ លើបំពង់ទឹកនោមទាំងសងខាង ដោយគ្មានអន្ដរាគមន៍វះកាត់ ឬការលាងឈាម (hemodialysis) ឡើយ ។ កម្រិត BUN/Cr ដែលបានធ្លាក់ចុះគឺជាលទ្ធផលនៃភាព ធូរស្បើយ នៃឥទ្ធិពលសម្ពាធលើបំពង់ទឹកនោមដោយការកាត់បន្ថយនៃទំហំដុំ សាច់ដុះ ។ ការព្យាបាលដោយកាំរស្មីអ៊ិចបណ្ដោះអាសន្ន ជាមួយនឹងថ្នាំប៉ូវឱសថបុរាណថៃជាការ ព្យាបាលគាំទ្រ គឹមានសុវត្ថិភាពចំណាយ តិច និងបន្ថែមពីលើនេះទៀតនោះ គឺ អត្ថប្រយោជន៍នៃការធ្វើអោយប្រសើរឡើងនូវគុណភាព នៃការរស់នៅដោយគ្មាន សារធាតុពល នៅក្នុងឱសថបុរាណ ។ អាស្រ័យហេតុនេះ ការរួមបញ្ចូលគ្នានូវការព្យាបាល រោគសញ្ញាដោយកាំរស្មីអ៊ិចជាមួយគ្នានឹងឱសថបុរាណថៃ គឺជាជម្រើសសម្រាប់ការ ព្យាបាលរោគសញ្ញានៃករណីជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលអ្នកជំងឺមាន ស្ថានភាពសុខភាពខ្សោយ ឬករណីជំងឺមហារីកដំណាក់កាលចុងក្រោយដោយកន្លែង ។ ការសិក្សាស៊ីជម្រៅបន្ថែមគួរតែត្រូវបានធ្វើឡើងដើម្បីធ្វើការបញ្ជាក់របក គំហើញនេះ ជាមួយនឹងការសន្និដ្ឋានសំខាន់លើស្ថិតិ ។ វេជ្ជបណ្ឌិត Montien PESEE បណ្ឌិត Wichit KIRDPON វេជ្ជបណ្ឌិត Sukachart KIRDPON Anucha PUAPAIROJ និងវេជ្ជបណ្ឌិត Pongsiri PRATHNADI